Tuesday, October 21, 2014

ផឹកស៊ី​ស្រវឹង​ទាញ​កាំភ្លើងខ្លី​ភ្ជង់​គំរាម​បាញ់​គេ ​លុះ​ពេល​ចាប់ខ្លួន​បានធ្លាយ​រឿង​បាញ់​សម្លាប់​មនុស្ស

Post oleh : Unknown | Rilis : 2:19:00 AM | Series :
ខេត្តត្បូងឃ្មុំ ៖ ជនសង្ស័យម្នាក់ ឈ្មោះគីម សម្បតិ្ត ហៅពៅ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវសមត្ថកិច្ច ដេញប៉ផាប់ចាប់ពភីង ចាប់ខ្លួនបាន បន្ទាប់ពីជននេះ យកកាំភ្លើងខ្លីK59 ទៅគំរាមភ្ជង់ក្បាលគេ ក្នុងពេលផឹកស៊ី ។
ប្រតិបត្តិការនេះធ្វើឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២០ តុលា ២០១៤ នៅភូមិប្រផាត់ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ដោយដកហូតបាន ទាំងកាំភ្លើងខ្លីជាវត្ថុតាង ជាប់ចោទប្រើប្រាស់ អាវុធខុសច្បាប់ និងធ្លាយរឿង បាញ់គេស្លាប់ នៅក្នុងក្លិបរាជធានីភ្នំពេញផងដែរ ។
លោកឡុង សារិន អធិការរងនគរបាល ស្រុកត្បូងឃ្មុំ ប្រាប់ឲ្យដឹងថា នៅពេលរសៀល ថ្ងៃខាងលើ ជនសង្ស័យរូបនេះ បានអង្គុយផឹកស៊ី ជាមួយមិត្តភក្តិជាច្រើននាក់ នៅភូមិឈូកសណ្តល់ ឃុំរកាពប្រាំ ហើយក៏មានទំនាស់ ពាក្យសំដីកើតឡើង ពេលនោះជនសង្ស័យ បានទាញកាំភ្លើង ពីចង្កេះទៅភ្ជង់ឈ្មោះ យ៉ាន ពីរ ភេទប្រុស អាយុ២៣ឆ្នាំ ធ្វើឲ្យម្នាក់ៗនៅក្បែរនោះ ស្ទើរាកនោម ដោយការគំរាម រកបាញ់សម្លាប់ ។
បន្ទាប់មកជនសង្ស័យ ក៏បានជិះម៉ូតូ គេចចេញពីកន្លែងផឹកនោះ ឆ្ពោះទៅផ្ទះប្រពន្ធចុង នៅភូមិប្រផាត់ ដែលមានចំងាយ ពីកន្លែងផឹក ប្រហែលជា២គីឡូម៉ែត្រ រហូតដល់វេលាម៉ោង៥ល្ងាច ថ្ងៃដដែល ជននេះត្រូវបានសមត្ថកិច្ចចាប់ខ្លួន៕







កាំភ្លើងខ្លីដែលដកហូតពីជនសង្ស័យ
ប្រភព ៖ ខ្មែរឡូត

google+

linkedin